Fedora ARM

តើខ្ញុំផ្ទៀងផ្ទាត់ image របស់ខ្ញុំដោយរបៀបណា?

ពេលដែលអ្នកបានទាញយក image មួយរួចរាល់ អ្នកផ្ទៀងផ្ទាត់វាសម្រាប់សន្តិសុខ និងសុចរិតភាព។ ដើម្បីផ្ទៀងផ្ទាត់ image របស់អ្នក អ្នកចាប់ផ្តើមដោយទាញយកឯកសារ CHECKSUM ដែលត្រឹមត្រូវ នៅក្នុងថតឯកសាររួមជាមួយនឹង image ដែលអ្នកបានទាញយក។

បន្ទាប់មក ទាញចូល Fedora's GPG key(s):

$ curl https://getfedora.org/static/fedora.gpg | gpg --import

You can verify the details of the GPG key(s) here.

ពេលនេះ ផ្ទៀងផ្ទាត់ថាឯកសារ CHECKSUM គឺត្រឹមត្រូវ៖

$ gpg --verify-files *-CHECKSUM

ឯកសារ CHECKSUM គួរតែមាន signature ល្អមួយពី Key ណាមួយក្នុងចំណោម Key ខាងក្រោម៖

  • 38AB71F4 - Fedora 36
  • 9867C58F - Fedora 35
  • 45719A39 - Fedora 34
  • DBBDCF7C - IOT 2019

ទីបំផុត ក្រោយពេលដែល ឯកសារ CHECKSUM ត្រូវបានផ្ទៀងផ្ទាត់ ពិនិត្យមើលថាតើ checksum របស់ image ផ្ទៀងផ្ទាត់ឬទេ៖

$ sha256sum -c *-CHECKSUM

ប្រសិនបើលទ្ធផលបង្ហាញថា ឯកសារគឺត្រឹមត្រូវ បន្ទាប់មកវាគឺរួចរាស់ដើម្បីប្រើប្រាស់!

តើខ្ញុំអាចផ្ទៀងផ្ទាត់ image ដែលខ្ញុំបានទាញយកដោយរបៀបណា នៅលើប្រព័ន្ធប្រតិបត្តិការផ្សេងទៀង?

Read these instructions to verify your image.